1. តើការផ្តល់ជូនពិសេសក្នុងឱកាសលើកទី 59 នៃទិវាជាតិរបស់ប្រទេសសិង្ហបុរីពីធនាគារហ្វីលីពមានអ្វីខ្លះ?
ធនាគារហ្វីលីពកំពុងផ្តល់ជូននូវថ្លៃសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដែលមានកម្រិតទាប ត្រឹមតែ 0.59 ដុល្លារ ក្នុងមួយប្រតិបត្តិការ ដើម្បីអបអរសាទរទិវាជាតិរបស់ប្រទេសសិង្ហបុរីលើកទី 59។

2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 09 ខែសីហា ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2024។

3. តើខ្ញុំអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈវិធីណា ដើម្បីប្រើប្រាស់ការផ្តល់ជូននេះបាន?
អ្នកអាចធ្វើសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសដោយរីករាយនឹងការផ្តល់ជូននេះទាំងស្រុង តាមរយៈកម្មវិធី ធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Bank Mobile Application) តែប៉ុណ្ណោះ។

4. តើអ្នកណាខ្លះដែលមានសិទ្ធិប្រើប្រាស់ការផ្តល់ជូននេះ?
ការផ្តល់ជូននេះមានសម្រាប់អតិថិជនទាំងអស់របស់ធនាគារហ្វីលីព រួមទាំងអតិថិជនដែលប្រើប្រាស់គណនីអេឡិចត្រូនិច និងបុគ្គលិកធនាគារហ្វីលីពផងដែរ។

5. តើចំនួនអតិបរមាដែលខ្ញុំអាចផ្ទេរបានក្នុងមួយប្រតិបត្តិការមានចំនួនប៉ុន្មាន?
ការកំណត់នៃចំនួនទឹកប្រាក់សម្រាប់ផ្ទេរគឺរហូតដល់ 5,000 ដុល្លារក្នុងមួយប្រតិបត្តិការ និងរហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ កម្រិតនេះអាចមានការកំណត់ទៅតាមប្រទេសអ្នកទទួលដែលត្រូវបានជ្រើសរើស។

6. តើប្រទេសណាខ្លះដែលរួមបញ្ចូលក្នុងការផ្តល់ជូននេះ?
ការផ្តល់ជូននេះមានសម្រាប់ការផ្ទេរទៅប្រទេសទាំងនេះ៖

  • សិង្ហបុរី
  • ហ្វីលីពីន
  • វៀតណាម
  • ម៉ាឡេស៊ី
  • កូរ៉េខាងត្បូង
  • ថៃ
  • ឥណ្ឌូនេស៊ី
  • ហុងកុង
  • អូស្រ្តាលី

7. តើប្រទេសចិនរួមបញ្ចូលក្នុងការផ្តល់ជូននេះដែរឬទេ?
ទេ។ ប្រទេសចិនមិនត្រូវបានរួមបញ្ចូលទេ ព្រោះការផ្ទេរប្រាក់ទៅប្រទេសចិនមានតែតាមរយៈការទូទាត់នៅបញ្ជរផ្ទាល់ (OTC) តែប៉ុណ្ណោះ។

8. តើពេលវេលាកាត់ផ្តាច់ (cut-off time) សម្រាប់ប្រតិបត្តិការនៃការផ្ទេរប្រាក់នេះជាម៉ោងប៉ុន្មាន?
ពេលវេលាកាត់ផ្តាច់ សម្រាប់ប្រតិបត្តិការនេះគឺ ម៉ោង 3:00 ល្ងាច (ម៉ោងកម្ពុជា)។ ប្រតិបត្តិការដែលធ្វើក្រោយម៉ោងនេះនឹងត្រូវបានដំណើរការនៅថ្ងៃធ្វើការបន្ទាប់។

9. តើមានការគិតថ្លៃសេវាផ្សេងៗទៀតបន្ថែមដែរឬទេ?
ថ្លៃសេវាតែមួយគត់គឺ 0.59 ដុល្លារ ក្នុងមួយប្រតិបត្តិការសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងការផ្តល់ជូននេះ។ មិនមានការគិតថ្លៃបន្ថែមផ្សេងទៀតសម្រាប់សេវានេះនោះទេ។

10. តើខ្ញុំអាចប្រើប្រាស់ការផ្តល់ជូននេះជាច្រើនដងបានដែរឬទេ?
បាទ/ចាស។ អ្នកអាចប្រើការផ្តល់ជូននេះសម្រាប់ប្រតិបត្តិការជាច្រើន ដោយប្រតិបត្តិការនីមួយៗត្រូវប្រកាន់ខ្ជាប់ទៅតាមលក្ខខណ្ឌ ដែនកំណត់នៃការផ្ទេរប្រាក់ ពេលវេលាកាត់ផ្តាច់នៃការប្រើប្រាស់សេវា និង រួមទាំងការយោងទៅតាមរយៈពេលនៃការផ្តល់ជូន។

11. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
ទេ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅក្រុមការងារ របស់យើងតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%