ជាកិច្ចព្រមព្រៀងដាក់ប្រាក់សន្សំដែលមានការកំណត់លើចំនួនទឹកប្រាក់ រយៈពេល និងអត្រាការប្រាក់ជាក់លាក់។ លោកអ្នកមានជម្រើស ក្នុង ការកំណត់រយៈពេលសន្សំទៅតាមស្ថានភាពលំហូរសាច់ប្រាក់របស់លោកអ្នក។
- គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ
ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ - គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ(ជូនដំណឹងមុន)
ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក ។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុន សម្រាប់ការដកប្រាក់មុនកាលកំណត់។ - គណនីសន្សំមានកាលកំណត់
នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ - គណនីសន្សំតាមកាលកំណត់(ជូនដំណឹងមុន)
នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុនសម្រាប់ការដកប្រាក់មុនកាលកំណត់។
លក្ខណៈពិសេស និងអត្ថប្រយោជន៍
- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- អត្រាការប្រាក់ខ្ពស់
- អាចប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ការដាក់ប្រាក់បញ្ញើជាទ្រព្យបញ្ចាំសម្រាប់ការស្នើសុំប្រាក់កម្ចីរយៈពេលខ្លីពីធនាគារ
គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ (ជូនដំណឹងមុន៣០ថ្ងៃ)
សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ
| រយៈពេល (ខែ) | ដុល្លារ | រៀល |
|---|---|---|
| ៣ | ៣,០០% | ៣,៥០% |
| ៦ | ៣,៧៥% | ៤,២៥% |
| ៩ | ៤,២៥% | ៥,២៥% |
| ១២ | ៤,៧៥% | ៥,៧៥% |
| ២៤ | ៥,០០% | ៦,០០% |
| ៣៦ | ៥,២៥% | ៦,១០% |
គណនីសន្សំតាមកាលកំណត់ (ជូនដំណឹងមុន៣០ថ្ងៃ)
សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ
| រយៈពេល (ខែ) | ដុល្លារ | រៀល |
|---|---|---|
| ៣ | ៣,០០% | ៣,៥០% |
| ៦ | ៤,០០% | ៤,៥០% |
| ៩ | ៤,៥០% | ៥,៥០% |
| ១២ | ៥,០០% | ៦,០០% |
| ២៤ | ៥,២៥% | ៦,២៥% |
| ៣៦ | ៥,៥០% | ៦,៣៥% |
*អត្រាការប្រាក់ខាងលើនេះ ផ្តល់ជូនចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ តទៅ។
| សកម្មភាព | កម្រៃសេវា |
|---|---|
| ប្រាក់បញ្ញើអប្បបរមា | ១០០ ដុល្លារ / ៤០០.០០០ រៀល |
| រយៈពេល | ០៣ - ៣៦ ខែ |
| បិទគណនីក្នុងរយៈពេល ៣០ ថ្ងៃ | ១២.០០០ រៀល ៣ ដុល្លារ |
| ការផ្ដល់វិញ្ញបនបត្របញ្ជាក់ការដាក់ប្រាក់បញ្ញើថ្មី ជំនួស វិញ្ញបនបត្រដែលបានបាត់ | ១២.០០០ រៀល ៣ ដុល្លារ |
Calculator
Result:
| Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
|---|---|---|---|
| 4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
| No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
|---|---|---|---|---|
| 1 | 4.75% | 4.75% | 4.75% | 4.75% |
- ពន្ធកាត់ទុក ៦% នៃការប្រាក់ សម្រាប់អតិថិជនមានទីលំនៅក្នុងប្រទេស និង ១៤% សម្រាប់អតិថិជនមានទីលំនៅក្រៅប្រទេស (ជនបរទេស)
- អតិថិជន (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
បុគ្គល
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ
ស្ថាប័នសាជីវកម្ម ឬស្ថាប័នហិរញ្ញវត្ថុ
- តំណាង ឬបុគ្គលដែលទទួលបានសិទ្ធិពីក្រុមហ៊ុន ឬស្ថាប័ន ក្នុងការបើកគណនី ឬបុគ្គល ឬក្រុមប្រឹក្សាភិបាល
- អត្តសញ្ញាណរបស់ស្ថាប័នសាជីវកម្ម ឬហិរញ្ញវត្ថុ


