នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ធនាគារ ហ្វីលីព បានក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធបាគង៕ ធនាគារ ហ្វីលីពមានក្ដីសោមនស្សរីករាយ ដែលបានក្លាយជាដៃគូជាមួយធនាគារជាតិ ក្នុងការផ្តល់ជូនភាពងាយស្រួលនូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
ប្រព័ន្ធបាគងគឺជាកម្មវិធីទូទាត់តាមរយៈទូរស័ព្ទដៃ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យផ្ទេរប្រាក់ក្នុងស្រុកដោយមិនគិតកម្រៃសេវា បង់ថ្លៃសេវា និងទូទាត់ដោយការសេ្កនQRកូដ បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងក្នុងប្រទេស កម្ពុជា។
ទន្ទឹមនឹងនេះ អតិថិជនធនាគារ ហ្វីលីព និងប្រព័ន្ធបាគង អាចធ្វើប្រតិបត្តិការ ដាក់ប្រាក់ទៅក្នុងគណនីបាគង នៅតាមសាខារបស់ធនាគារ ហ្វីលីព ដូចខាងក្រោម៖
| ខេត្ត/ក្រុង | សាខា |
|---|---|
| ភ្នំពេញ | ម៉ៅសេទុង ទឹកថ្លា ស្ទឹងមានជ័យ មុនីវង្ស នរោត្តម កម្ពុជាក្រោម មានជ័យ បឹងកេងកង ពោធិ៍សែនជ័យ ទួលគោក ចំការដូង កំបូល |
| តាកែវ | ក្រុងដូនកែវ បាទី |
| កណ្ដាល | ក្រុងតាខ្មៅ ស្អាង កោះធំ ព្រែកតាមាក់ |
| ខេត្តកំពង់ស្ពឺ | ក្រុងច្បារមន ឧត្ដុង្គ គងពិសី |
| កំពង់ឆ្នាំង | ក្រុងកំពង់ឆ្នាំង |
| ពោធិ៍សាត់ | ក្រុងពោធិ៍សាត់ |
| កំពង់ចាម | ក្រុងកំពង់ចាម ចំការលើ ក្រុងសួង ព្រៃឈរ ជើងព្រៃ មេមត់ |
| ក្រចេះ | ក្រុងក្រចេះ |
| ស្ទឹងត្រែង | ក្រុងស្ទឹងត្រែង |
| រតនគិរី | ក្រុងបានលុង |
| ព្រៃវែង | ក្រុងព្រៃវែង ពាមរក៍ ស្វាយអន្ទរ |
| ស្វាយរៀង | ក្រុងស្វាយរៀង បាវិត |
| កំពត | ក្រុងកំពត ឈូក |
| ព្រះសីហនុ | ក្រុងព្រះសីហនុ |
| បាត់ដំបង | ក្រុងបាត់ដំបង រតនមណ្ឌល កំរៀង សំពៅលូន |
| ប៉ៃលិន | ក្រុងប៉ៃលិន |
| បន្ទាយមានជ័យ | ក្រុងសិរីសោភ័ណ មង្គលបូរី ប៉ោយប៉ែត |
| សៀមរាប | ក្រុងសៀមរាប |
| កំពង់ធំ | ក្រុងស្ទឹងសែន ស្ទោង |
អតិថិជនរបស់ធនាគារ ហ្វីលីពដែលធ្វើការផ្ទេរប្រាក់ពីគណនីសន្សំ ឬចរន្តដែលបើកនៅធនាគារហ្វីលីពតាមរយៈសេវាធនាគារចល័តរបស់ធនាគារហ្វីលីពទៅកាន់គណនីនៅធនាគារផ្សេង ឬទៅកាន់Bakong Wallet (តាមរយៈប្រព័ន្ធBakong) ត្រូវបង់កម្រៃសេវានៃការផ្ទេរប្រាក់ដូចបានកំណត់ដូចខាងក្រោម៖
ផ្ទេរប្រាក់ពីគណនីធនាគារ ហ្វីលីព ទៅកាន់គណនីធនាគារក្នុងស្រុកផ្សេង (នៅក្រោម Sponsor របស់ធនាគារហ្វីលីព ឬសមាជិកផ្សេងទៀតរបស់បាគង) និងផ្ទេរទៅគណនី Bakong Wallet
| ចំនួនទឹកប្រាក់ | កម្រៃសេវា |
|---|---|
| ≤ ៥០ ដុល្លារ ឬ ២០០,០០០ រៀល | មិនគិតកម្រៃសេវា |
| > ៥០ ដុល្លារ ឬ ២០០,០០០ រៀល - ១០០ ដុល្លារ ឬ ៤០០,០០០ រៀល | ០.២៥ ដុល្លារ ឬ ១,០០០ រៀល |
| > ១០០ ដុល្លារ ឬ ៤០០,០០០ រៀល - ៥០០ ដុល្លារ ឬ ២,០០០,០០០ រៀល | ០.៥០ ដុល្លារ ឬ ២,០០០ រៀល |
| > ៥០០ ដុល្លារ ឬ ២,០០០,០០០ រៀល - ១,៥០០ ដុល្លារ ឬ ៦,០០០,០០០ រៀល | ១ ដុល្លារ ឬ ៤,០០០ រៀល |
| > ១,៥០០ ដុល្លារ ឬ ៦,០០០,០០០ រៀល - ២,៥០០ ដុល្លារ ឬ ១០,០០០,០០០ រៀល | ១.៥ ដុល្លារ ឬ ៦,០០០ រៀល |
| > ២,៥០០ ដុល្លារ ឬ ១០,០០០,០០០ រៀល - ៥,០០០ ដុល្លារ ឬ ២០,០០០,០០០ រៀល | ២ ដុល្លារ ឬ ៨,០០០ រៀល |
| > ៥,០០០ ដុល្លារ ឬ ២០,០០០,០០០ រៀល - ១០,០០០ ដុល្លារ ឬ ៤០,០០០,០០០ រៀល | ៣ ដុល្លារ ឬ ១២,០០០ រៀល |
*ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ ១០,០០០ ដុល្លារ ឬ ៤០,០០០,០០០ រៀល
*ចំនួនទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃ ៥០,០០០ ដុល្លារ ឬ ២០០,០០០,០០០ រៀល
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
លើសពីនេះ អតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ពីគណនីរបស់ធនាគារ ហ្វីលីព (សេវាធនាគារតាមទូរសព្ទដៃរបស់ធនាគារ ហ្វីលីព) ទៅគណនីរបស់បាគង (តាមរយៈកម្មវិធីបាគង) និងពីគណនីរបស់បាគងមកគណនីរបស់ធនាគារ ហ្វីលីពវិញ។
Calculator
Result:
| Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
|---|---|---|---|
| 4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
| No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
|---|---|---|---|---|
| 1 | 4.75% | 4.75% | 4.75% | 4.75% |


