ព័ត៌មាន​ថ្មីៗ និងព្រឹត្តិការណ៍

ធនាគារ ហ្វីលីព សាខាប៉ោយប៉ែតបើកបម្រើជូនសេវាធនាគារពេញលេញ

ធនាគារ ហ្វីលីព សាខាប៉ោយប៉ែតបើកបម្រើជូនសេវាធនាគារពេញលេញ

ប៉ោយប៉ែត ថ្ងៃទី04 ខែកក្កដា ឆ្នាំ2024 – ធនាគារ ហ្វីលីព  ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅកម្ពុជា បានប្រកាសជាផ្លូវការនៃការបើកសម្ពោធជាផ្លូវការទីតាំងថ្មីសាខាប៉ោយប៉ែត ដែលស្ថិតនៅកណ្តាលនៃតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ជាប់ព្រំប្រទល់ជាប់ប្រទេសថៃ។ សាខាថ្មីនេះ ត្រូវបានធ្វើការកែលម្អ ដើម្បីបើកបម្រើជូននូវសេវាធនាគារពេញលេញ ក្នុងគោលបំណងបំពេញនូវតម្រូវការអតិថិជននៅក្នុងតំបន់។ សាខាប៉ោយប៉ែត បានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញភាពរីកចម្រើននៅក្នុងសហគមន៍ ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ដែលនឹងជួយជម្រុញខេត្តមួយនេះ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ សាខាថ្មីនេះ ក៏បានភ្ជាប់មកជាមួយអាគារធំទូលាយជាងមុន ក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់។ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការបើកសម្ពោធសាខាថ្មីនេះ ដើម្បីបម្រើទៅដល់តម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅក្នុងសហគមន៍របស់យើង។ យើងប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាកម្មធនាគារ ដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តផ្សេងៗទៀតផងដែរ។”សាខាប៉ោយប៉ែត ដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការរបស់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖ ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាប៉ោយប៉ែត អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនទៀតនៅពេលធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព។ […]

អានបន្ថែម